តើ Bill Gates រឺ Putin ជាមហាសេដ្ឋីមានបំផុតក្នុងលោក?

,

រូបភាព៖ Dailymail

តើ Putin គឺជាបុរសម្នាក់ដែលមានជាងគេបំផុតរបស់ពិភពលោកពិតប្រាកដឬ? បន្ទាប់ពីរយៈពេល 17 ឆ្នាំនៅក្នុងការកាន់អំណាច មេដឹកនាំរុស្ស៊ីមានទ្រព្យសរុប 200 ពាន់លានដុល្លា មានយន្ដហោះនិងឧទ្ធម្ភាគចក្រ 58 គ្រឿង និង អចលនទ្រព្យ 20 កន្លែង។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន អាចជាអ្នកមានបំផុតនៅលើពិភពលោកនេះ បើយោងតាមអ្នកជំនាញដែលបានជឿថាគាត់អាចមានទ្រព្យសម្បត្តិរហូតដល់ 200 ពាន់លានដុល្លា។

ខណៈដែលបុរសម្នាក់ដែលត្រូវបានទស្សនាវដ្តី Forbes ចាត់ទុកថាជាអ្នកមានជាងគេបំផុតជាផ្លូវការនៅក្នុងពិភពលោកនេះគឺលោក ប៊ិល ហ្គេតហ៍ ស្ថាបនិករបស់ក្រុមហ៊ុន Microsoft ជាមួយនឹងតម្លៃទឹកប្រាក់សុទ្ធសរុប 75 ពាន់លានដុល្លា។

ក្នុងអំឡុងពេលជិតពីរទសវត្សមកហើយនៅក្នុងអំណាចរបស់លោក ចំនួនទឹកប្រាក់សរុបរបស់លោកពូទីន ត្រូវបានគេប៉ាន់ស្មានយ៉ាងទូលំទូលាយជាមួយអតីតភ្នាក់ងារ KGB ទៅលើទ្រព្យសម្បត្តិឯកជន អចលនទ្រព្យ និងការកាន់កាប់ក្រុមហ៊ុន។

ផ្នែកមួយនៃការទស្សទាយដែលបានដកស្រង់សម្តីច្រើនបំផុតទៅលើបុរសវ័យ 64 ឆ្នាំរូបនេះ គឺជាការប៉ាន់ស្មាននៅឆ្នាំ 2007 អ្នកវិភាគនយោបាយលោក Stanslav Belkovsky ថាគាត់(ពូទីន) មានទ្រព្យប្រហែល 40 ពាន់លានដុល្លា តែលោក Bill Browder អ្នកនិពន្ធនិងជាអតីតអ្នកគ្រប់គ្រងមូលនិធិមួយនៅក្នុងប្រទេសរុស្ស៊ី បានឱ្យដឹងថាទ្រព្យរបស់លោកប្រធានាធិបតីមានមានតម្លៃខ្ពស់ជាងនេះ  គឺរហូតដល់ 200 ពាន់លានដុល្លាឯនោះ។

ប្រភព៖ Dailymail

Bill Gates Vladimir Putin