សួរខ្លួនឯងនូវសំនួរទាំង៥នេះមុនជ្រើសរើសអាជីព

,

ការជ្រើសរើសអាជីពមួយជាការបារម្ភសម្រាប់មនុស្សគ្រប់គ្នា។ សម្រាប់អ្នកដែលមិនដឹងពីផលប្រយោជន៍និងភាពខ្លាំងរបស់ពួកគេ វានឹងត្រលប់មកវិញនូវបញ្ហារជាច្រើនទៀត។

តើអ្នកច្បាស់លាស់ទេលើផ្លូវដែលនឹងត្រូវដើរនៅពេលខាងមុខ?

នេះជាសំណួរដំបូងដែលអ្នកត្រូវសួរខ្លួនឯង។ ការសម្រេចចិត្តភាគច្រើនបំផុតដែលខុសក្នុងអាជីពដោយយើងមិនច្បាស់លាស់អំពីអ្វីដែលយើងចង់បានពីរឬបីឆ្នាំនាពេលខាងមុខ។

តើតម្លៃនៃអ្វីដែលអ្នកចង់ផ្តល់ទៅមនុស្សជុំវិញ?

ការព្រួយបារម្ភដែលមនុស្សភាគច្រើនជួបប្រទះក្នុងការជ្រើសរើសអាជីពរបស់ពួកគេនោះគឺមានមនុស្សតិចតួចណាស់ដែលផ្តោតលើតម្លៃដែលពួកមានដើម្បីនាំទៅកាន់ពិភពលោកនេះ។

៣ តើអ្នកនឹងត្រូវបានចងចាំដោយវិធីណា?

យើងទាំងអស់គ្នាចងចាំលោក Steve Jobs និង Mahatma Gandhi បានព្រោះស្នាដៃរបស់ពួកគាត់។ ចុះអ្នក? តើអ្នកចង់ទទួលបានការចងចាំពីពិភពលោកនេះដោយរបៀបណា?

៤ តើអ្នកត្រៀមខ្លួនរួចរាល់ដើម្បីទទួលការឈឺចាប់នៃវិន័យនេះឫនៅ?

វាមិនគ្រប់គ្រាន់នោះទេដែលគ្រាន់តែជ្រើសរើសតែអាជីពមួយនោះ។ មានពាក្យដ៏ល្បីមួយឃ្លានិយាយថា "អ្វីដែលទទួលបានអ្នកនៅទីនេះនឹងមិនទទួលបានអ្នកនៅទីនោះ»។ ​ដូចនេះអ្នកត្រូវបន្តរធ្វើជានិច្ច។    

៥ តើនរណាខ្លះយំនៅពេលដែលខ្ញុំស្លាប់?

វិធីត្រឹមត្រូវដើម្បីសម្លឹងមើលទៅអាជីពមួយនេះ “នៅពេលដែលអ្នកជ្រើសអាជីពមួយវាមិនត្រឹមតែប៉ះពាល់ដល់អ្នកនោះទេប៉ុន្តែមនុស្សជាច្រើនដែលពឹងផ្អែកលើការងាររបស់អ្នក “៕

ប្រភព៖ Lifehack